នាវាទេសចរណ៍ VIKING OCEAN នាំភ្ញៀវទេសចរ និងនាវិកជាង ១.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ —

នាវាទេសចរណ៍បរទេសមួយគ្រឿងឈ្មោះ VIKING OCEAN នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកជាង ១.០០០នាក់ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨  ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាមនៅថ្ងៃស្អែក។

រូបថត៖ ងូ សុមុនី