ប៉ូលីសតាមស្វែងរក ខ្មាន់កំាភ្លើងក្នុងទីក្រុងប៊ូស្តុង​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៥.០៩.១៨)

អាមេរិក៖ ប៉ូលីសក្នុងទីក្រុងប៊ូស្តុង សហរដ្ឋអាមេរិក កំពុងតាមរកបុរសម្នាក់ ដែលត្រូវបានគេអះអាងថា
បានបាញ់ប្រហារទៅលើស្រ្តីម្នាក់ មុនពេលរត់គេចខ្លួន ។​

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ថា ហេតុការណ៍នៃការបាញ់ប្រហារនេះ
កើតមានឡើងកាលពីថ្ងៃចន្ទ នៅសង្កាត់ ម៉ាស់ហ្វៀល ភាគខាងត្បូងក្រុងប៊ូស្តុង ។

ប៉ូលីសបានឲ្យដឹងថា ជនជាឃាតករ បានជិះក្នុងរថយន្តនិងបានបាញ់ទៅលើស្រ្តីម្នាក់
បន្ទាប់មកជននោះ ​ក៏បើករថយន្តចូលទៅក្នុងព្រៃបាត់ទៅ ។
គេមិនទាន់ដឹងពីស្ថានភាពរបស់ជនរងគ្រោះ នៅឡើយ
ក្នុងពេលដែលប៉ូលីសកំពុងតែតាមរកជនជាឃាតករនោះ