តុលាការរុស្សីកាត់ទោសមេដឹកនំាបក្សប្រឆំាងឲ្យជាប់ឃុំឃំាង ២០ ថ្ងៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៥.០៩.១៨)

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានបរទេសបានស្រង់សម្តីរបស់លោកស្រីអ្នកនំាពាក្យរបស់មេបក្សប្រឆំាង
ដែលបាននិយាយថា ការឃុំខ្លួនមេដឹកនំាបក្សប្រឆំាងនេះ គឺក្នុងគោលបំណង
មិនឲ្យគាត់ចូលរួមនៅក្នុងការសម្តែងការមិនពេញចិត្តចំពោះ ការកែទម្រង់របស់រដ្ឋាភិបាល ។

មេដឹកនំាបក្សប្រឆំាង បានបដិសេធថា គាត់ គ្មានបានចូលរួមនៅក្នុងការតវ៉ាខុសច្បាប់កាលពី ថ្ងៃទី ៩
ខែ កញ្ញា ទេ ។

វិមានក្រឹមឡំាង គ្រោងនឹងតម្លើងអាយុចូលនិវត្តន៍
ដែលធ្វើឲ្យមានការតវ៉ាតាមដងផ្លូវក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ
និងបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកពូទីន ​ធ្លាក់ចុះចំនួន ១៥ ភាគរយ ។​