ឯកឧត្តម គួច ចំរើន និងលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៦០០គ្រួសារ នៅឃុំមហាលាភ

AKP កំពង់ចាម ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨–

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ក្រសួងព័ត៌មាន នាំយកអំណោយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅប្រទេសកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន៦០០គ្រួសារ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ។

រូបថត៖ ថាច់ ផាណារ៉ុង