វៀតណាម និងស្រីលង្កាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ​​​– កិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនារវាងវៀតណាម និងស្រីលង្កា បានចូលរួមចំណែកដល់ការងារសាសនានៅក្នុងប្រទេសនីមួយៗ និងបង្កើនទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន ព្រមទាំងរឹតបន្តឹងមិត្តភាពប្រពៃណីទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុវិស័យ។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងអនុប្រធានគណៈកម្មាធិការកិច្ចការសាសនា លោក Bui Thanh Ha និងរដ្ឋមន្រ្តីក្រសួងសាសនាព្រះពុទ្ធរបស់ស្រីលង្កា លោក Gamini Jayawickrema នៅទីក្រុងហាណូយកាលពីថ្ងៃទី ២៤ ខែកញ្ញា។

លោកទាំងពីរបានលើកឡើងអំពីទំនាក់ទំនងរវាងទីភ្នាក់ងារគ្រប់គ្រង់រដ្ឋទាំងពីរ ស្តីពីកិច្ចការសាសនា និងលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលកាន់សាសនាព្រះពុទ្ធសាសនាទាំងពីរនេះ។ គណៈកម្មាធិការរដ្ឋាភិបាលវៀតណាមស្តីពីកិច្ចការសាសនា និងក្រសួងព្រះពុទ្ធសាសនានៃប្រទេសស្រីលង្កា បានឯកភាពបន្តការផ្លាស់ប្តូរព័ត៌មាននៅក្នុងគោលនយោបាយសាសនា ក៏ដូចជាបញ្ហានានានៃការយកចិត្តទុកដាក់គ្នាទៅវិញទៅមកដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា របស់គណៈប្រតិភូមកពីក្រសួងព្រះពុទ្ធសាសនានៃប្រទេសស្រីលង្កា ពួកគេត្រូវចូលរួមពិធីជួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Le Vinh Tan ជួបប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជា-ជនខេត្ត Ninh Binh ភាគកណ្តាល និងទស្សនាតំបន់សាសនាមួយចំនួននៅទីក្រុងហាណូយ និងខេត្ត Ninh Binh ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)