សម្ព័ន្ធមិត្តដែលមានអាមេរិកជាអ្នកដឹកនាំបានសម្លាប់ពលរដ្ឋស៊ីវិលអស់រាប់ពាន់នាក់ក្នុងប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីនហួ (២៤.០៩.១៨)

ស៊ីរី៖ ​ការវាយប្រហារតាមអាកាសរបស់កងកម្លំាងសម្ព័ន្ធមិត្ត ដែលសហរដ្ឋអាមេរិកជាអ្នកដឹកនាំ
ដើម្បីកម្ទេចក្រុមយុទ្ធជនរដ្ឋឥស្លាម ហៅកាត់ថា អាយស៊ីស ក្នុងប្រទេសស៊ីរី
បានសម្លាប់ជនស៊ីវិលអស់រាប់ពាន់នាក់ ចាប់តាំងពីទ័ពសម្ព័ន្ធមិត្តបានចូលទៅក្នុងប្រទេសស៊ីរី
អស់រយៈពេល ៤ ឆ្នំាកន្លងមកនេះ ។​

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីមន្ត្រីរបស់អង្គការឃ្លំាមើលសង្គ្រាមក្នុងប្រទេសស៊ីរី
ដែលបាននិយាយកាលពីថ្ងៃអាទិត្យនេះ ថា ការស្លាប់របស់ជនស៊ីវិល
គឺស្ថិតនៅក្នុងចំណោមយុទ្ធជនឧទ្ទាមចំនួន ១២.០០០
នាក់ដែលបានស្លាប់ក្នុងការវាយប្រហារតាមអាកាសនោះ ។

ទ័ពសម្ពន្ធមិត្តបានចូលក្នុងប្រទេសស៊ីរី ​ដើម្បីគាំទ្រកងទ័ពប្រជាធិបតេយ្យស៊ីរី
ក្នុងការវាយកម្ទេចក្រុមអាយស៊ីស នៅក្នុងតំបន់ភាគខាងកើតប្រទេសស៊ីរី ។ រដ្ឋាភិបាលស៊ីរី
បានអំពាវនាវហើយអំពាវនាវទៀត ដល់អង្គការសហប្រជាជាតិ ឲ្យចាត់វិធានការ ដកទ័ពសម្ព័ន្ធមិត្ត
ចេញពីប្រទេសស៊ីរី ។​​