សម្ដេចតេជោ ហ៊ុន សែន រម្លឹកអំពីការប៉ុនប៉ងធ្វើឃាដសម្ដេចកាលពី២០ឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​រម្លឹ​ក​អំពី​ការ​ប៉ុនប៉ងធ្វើឃាដលើរូបសម្ដេច កាលពី២០ឆ្នាំមុន នៅខេត្តសៀមរាប។


នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការ​ ប៉ុ​ន​​ប៉ង​ធ្វើឃាដលើរូបខ្ញុំ នៅខេត្តសៀមរាប (២៤ ០៩ ១៩៩៨-២៤ ០៩ ២០១៨)។ នៅម៉ោង៨ និង៥២នាទី ថ្ងៃ​ទី ២៤ ខែកញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤​គ្រាប់ បាន​ហោះ​សំ​ដៅ​រថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបាន​ទៅបុកផ្ទះ ប្រជាជននៅម្ខាងផ្លូវ​ធ្វើឱ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។ ការរៀបចំធ្វើ ឃាដលើរូបខ្ញុំនា​ពេ​ល​នោះត្រូវបានធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ ដែលត្រូវ ប្រជុំនៅព្រះរាជ​ដំ​ណា​ក់​នាទី​ក្រុងសៀមរាបក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។

ប្រសិនបើ​ពេល​នោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិន មានភ្លៀងធំស្ទើបាក់​មេ​ឃ​​ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតខ្ញុំត្រូវ ចប់តាំងពីពេល​នោះ​មក​។ សម្ដេចតេជោបានសរសេរបន្តថា “ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមាន​រឿង​អ្វី​កើត​ឡើង​ក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប បន្ទាប់មក តើសង្រ្គាម អាចបញ្ចប់បានតាម​រ​យៈ​​​នយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ ឬទេ នេះជា ចម្លើយដែលត្រូវឆ្លើយ​សម្រាប់​សំណួរទាំងពីរខាងលើនេះ។ អរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គ​ច​ម​ និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារខ្ញុំនាពេលនោះ។” សម្ដេចតេជោបានលើកឡើងទៀតថា សម្ដេចជឿច្បាស់ណាស់ថា អ្នក​ជួ​​យជីវិតសម្ដេច នាពេលនោះ គឺតាមផ្លូវងងិត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អា​កា​ស​ទេវ​តា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាសម្ដេចជាប្រចាំកន្លងមក​បាន​ជួយ​ជី​វិតសម្ដេច ឱ្យសម្ដេចតេជោរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យសម្ដេចបានដឹកនាំប្រទេស ចេញពីសង្រ្គាម ​មក​កាន់​សន្តិ​ភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ។

សម្ដេចតេជោបានបន្ថែមថា “ខ្ញុំបានអហោសិកម្មឱ្យអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្ត ​សៀ​ម​រាប​រួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៍ដោយ តែអ្នកត្រូវដឹងថាពេលណា ខ្ញុំ​នៅ​កាន់​តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឱ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឱ្យពួកអ្នកធ្វើរដ្ឋ ប្រហារ ​ឬ​ធ្វើ​បដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយខ្ញុំត្រូវការពារសន្តិភាព និងការ ពារជីវិត​ប្រ​ជា​ជនកម្ពុជាឱ្យខានតែបាន៕”

ដោយ ជឹម ណារី