ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០៨ គ្រួសារ នៅស្រុកជាំក្សាន្ត

AKP ព្រះវិហារ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមដំណើរជាមូយ សហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមមាន មុងសុវត្ថិភាព អាវ និងសម្ភារៈមួយចំនួនទៀត ទៅផ្តល់ជូនប្រជាពលរដ្ឋងាយ រងគ្រោះ ចំនួន១០៨ គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ។

រូបថត៖ ទិត ស្រ៊