ខេត្ត​កំពង់ចាម ចាប់ផ្ដើមបង្កើតផែនការចលនា​ប្រឡងប្រណាំង​ឃុំ​-​សង្កាត់​ សម្រាប់​បម្រើសេវា​សាធារណៈឱ្យបាន​ល្អ​ជូនប្រជាពលរដ្ឋ

AKP កំពង់ចាម ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ — អភិបាលខេត្ត​កំពង់ចាម បានចាប់ផ្ដើមបង្កើត​ផែនការអនុវត្តន៍ចលនាប្រឡងប្រណាំងឃុំ សង្កាត់ដើម្បីចូលរួមបម្រើ​សេវាសាធារណៈឱ្យបានល្អ និង​មាន​ប្រសិទ្ធភាព​នៅតាមបណ្តា​ឃុំ​-​សង្កាត់នៅទូទាំងខេត្ត។

ការប្រកួតប្រជែង​នេះ តម្រូវ​ឱ្យ​មេឃុំ -​ចៅសង្កាត់ ផ្តល់​សេវា សាធារណៈ​ សំខាន់ៗ ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលមូលដ្ឋាន។ នេះបើយោងតាមសេចក្តី ណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម។

ក្នុងសេចក្តីណែនាំបានឱ្យដឹងថា គោលបំណងនៃ​ការដាក់ចេញនូចលនាប្រឡង ប្រណាំងការផ្តល់សេវាល្អក្នុងឃុំ សង្កាត់នេះគឺ​ដើម្បីឱ្យការផ្តល់សេវាសាធារណៈនៅតាមឃុំ សង្កាត់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ ប្រសិទ្ធភាព ប្រសិទ្ធផល មានតម្លាភាព និង​គណនេយ្យភាព ឆ្លើយតបជាក់ស្តែងទៅនឹងតម្រូការជាក់លាក់របស់ ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ការផ្តល់​សេវាកម្ម​ទាំងអស់ មេឃុំ​-​ចៅសង្កាត់ ស្នៀ​ន និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ -​សង្កាត់ ត្រូវអនុវត្តន៍​ដោយផ្ទាល់ និង​ដល់ទី​កន្លែង​ស្នាក់នៅ​ស្របតាម​ខ្លឹមសារ​ណែនាំ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ក្នុងសេចក្ដីណែនាំបានគូសបញ្ជាក់ទៀតថា ចលនាប្រលងប្រណាំងនេះ ជាការអនុវត្ត ទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋ សភា និងយោងតាមគោលនយោបាយកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជា ផ្តោតលើការកែ ទម្រង់លើការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិដែលបានកំណត់ថា ត្រូវបង្កើនដល់ការ បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង វិបុលភាពប្រទេសជាតិយើង។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ចាម មេឃុំ ចៅសង្កាត់សង្កាត់ ទាំងចំនួន​១០៩​ឃុំសង្កាត់ត្រូវធ្វើការប្រឡងប្រណាំង​ការផ្តល់​សេវាសាធារណៈ​សំខាន់ៗ ចាំបាច់ចំនួន៧មុខ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យដល់ខ្នងផ្ទះរួមមាន ដូចជាការចុះសំបុត្រកំណើត ការចុះ សំបុត្រអាពាហ៍ពិពាហ៍ ការចុះសំបុត្រមរណភាព ការចុះបញ្ជីឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ (ក១) ការផ្តល់សៀវភៅស្នាក់នៅ (ក២) ការចុះឈ្មោះក្នុងបញ្ជីគ្រួសារ (ក៣) និងការផ្តល់សៀវភៅ គ្រួសារ (ក៤)។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកំពង់ចាម បានលើកឡើងថា រដ្ឋបាលខេត្ត​កំពង់ចាម នឹងធ្វើការជ្រើសរើស និងវាយតម្លៃ ដាក់ពិន្ទុក្នុងចំណោម​រដ្ឋបាល ឃុំ ចៅសង្កាត់ទាំង១០៩​នឹង​ជ្រើសរើស​យករដ្ឋបាលឃុំ សង្កាត់ចំនួន១០ ក្នុងនោះរដ្ឋបាលឃុំ សង្កាត់ ចំនួន​៣​ត្រូវកំណត់ ក្នុងជ័យលាភី និង​រដ្ឋបាលឃុំ សង្កាត់ចំនួន៧​ទៀត កំណត់ជាអ្នកទទួលរង្វាន់​លើកទឹកចិត្ត តាមរយៈការវាយតម្លៃរបស់រដ្ឋបាលខេត្ត។ សម្រាប់អ្នកទទូលជ័យ​លា​ភី​លេខ​១ នឹង​ទទួលបាន​ថវិកា​១០​លាន​រៀល លេខ​២ ទទួលបានថវិកា ៦​លាន​រៀល លេខ​៣ ទទួលបានថវិកា ៤​លាន​រៀល ។ ចំពោះរង្វាន់លើកទឹកចិតដោយ​ក្នុង​រដ្ឋបាលឃុំ សង្កាត់នីមួយៗ​ទទួលបាន ២​លាន​រៀល ព្រមទាំង​ប័ណ្ណសរសើរ​ម្នាក់​មួយ​ផងដែរ​។

សូមបញ្ជាក់ថា ការឡងប្រណាំនេះ នឹង​ចាប់ផ្តើម​អនុវត្តន៍​ពី​ខែ តុលា ឆ្នាំ​២០១៨ ខាងមុខនេះ និង​ផុតកំណត់​នៅ​ថ្ងៃទី​៣១ ខែ​ឆ្នូ ឆ្នាំ​២០១៨​។ សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត រដ្ឋបាល ខេត្ត​នឹង​កំណត់​ការ​បូកសរុប​របាយការណ៍​ប្រចាំឆ្នាំ​ចាប់ពី​ថ្ងៃទី​០១ ខែមករា និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​៣១ ខែ​ឆ្នូ ជា​រៀងរាល់ឆ្នាំ​ ។

ឯកឧត្តម គួច ចំរើន ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅពេលជួប សំណេះសំណាលជាមួយមន្ត្រីរាជការនិងប្រជាពលរដ្ឋ ជានិច្ចជាកាលតែងតែបានណែនាំ និង ជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តកំពង់ចាម ត្រូវខិតខំប្រឹងប្រែងបេ្តជ្ញា ក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែងាយស្រួល ឆាប់រហ័ស ឈរលើគោល ការណ៍ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីឱ្យស័ក្តិសមទៅនឹងការ គាំទ្រយ៉ាង ភ្លូកទឹក ភ្លូកដី របស់ប្រជាពលដែលបានគាំទ្រ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

ដោយ ឆាយ ម៉ុត