ប្រធានាធិបតីវៀតណាមបានទទួលមរណៈភាពដោយរោគាពាធ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២១.០៩.១៨)

វៀតណាម៖ តាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថាប្រធានាធិបតីវៀតណាមលោក ត្រាន់ ដៃក្វាន់(Tran Dai Quang)បានទទួលមរណៈភាពនាព្រឹកថ្ងៃសុក្រនេះក្នុងមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ​ក្នុងជន្មាយុ ៦១ឆ្នាំដោយសាររោគាពាធ។

លោក ក្វាន់ កើតនៅថ្ងៃទី ១២ ខែតុលាឆ្នាំ ១៩៥៦ ក្នុងខេត្ត និញ ប៊ិញ (Ninh Binh)ភាគខាងជើងប្រទេសវៀតណាម​គាត់បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកច្បាប់និងអនុបណ្ឌិតផ្នែកភាសាចិនហើយត្រូវបានទទួលតំណែងជាសាស្ត្រាចារ្យនៅឆ្នាំ ២០០៩ ។

នៅខែមេសាឆ្នាំ ២០១៦ រដ្ឋសភាវៀតណាមដែលជាសភានីតិប្បញ្ញត្តិកំពូលរបស់ប្រទេសបានជ្រើសរើសលោក ក្វាន់ជាប្រធានាធិបតីវៀតណាម។