កម្ពុជា-ចិនរៀបចំពិធីសែនព្រះខែឆ្នាំ២០១៨ក្រោមប្រធានបទសេចក្តីស្រលាញ់រួមគ្នាក្រមពន្លឺព្រះចន្ទ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត

ភ្នំពេញ៖ កម្ពុជា-ចិនរៀបចំពិធីសែនព្រះខែឆ្នាំ២០១៨ក្រោមប្រធានបទសេចក្តីស្រលាញ់​រួមគ្នាក្រមពន្លឺព្រះចន្​ទដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន បង្កើនមិត្តភាពប្រជាជនកម្ពុជា និងចិនឲ្យកាន់តែស៊ីជម្រៅ។

កម្មវិធីមិត្តភាពកម្ពុជា-ចិននាពិធីសែនព្រះខែឆ្នាំ២០១៨នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នៅសាលាទួនហ្វា ដោយមានការគាំទ្រដោយទវិទ្យុផ្សាយសំឡេងប្រជាជនក្វាងស៊ីចិន និងរៀបចំដោយសំឡេងឈូងសមុទ្រ ប៉ៃ ពូ (Bei Bu) និងសាលារៀនទួនហ្វា នៃសមាគមន៍ចិនទៀជីវ កម្ពុជា ។

លោកឌួងស៊ីថា នាយកសាលាទួនហ្វាបានមានប្រសាសន៍ថា កម្មវិធីនេះ បានរៀបចំឲ្យសិស្សសាលារៀនទួនហ្វា សម្តែងសិល្បៈចិនខ្មែរ និងបានឆ្លើយសំនួពាក់ព័ន្ធពីប្រទេសចិន ខេត្តក្វាងស៊ី និងប្រពៃណីពីធីសែនព្រះខែផងដែរ។

លោកឆៃវៃហួអនុប្រធានសមាគមន៍ចិនទៀជីវទទួលបន្ទុកផ្នែកអប់រំបានមានប្រសាសន៍ថា ពិធីសែនព្រះខែឆ្នាំ២០១៨នេះ ធ្វើឡើងខុសពីឆ្នាំមុនដោយសាតែឆ្នាំមុនបានរៀបចំធ្វើសិក្ខាសាលា« នាទីភាពយន្តគំនួរជីវចលចិន» និង « នាទីខ្សែភាពយន្តភាគចិន»។  ប៉ុន្តែឆ្នាំនេះ បាននាំមកនូវគំនួរជីវចលចិនមួយឈ្មោះ ចៀមនិងចចកហើយនឹងរឿងភាគឈ្មោះតុលាការមុខដែក ដេលផលិតដោយមជ្ឈមណ្ឌលបកប្រែផលិត និងផ្សព្វផ្សាយពហុមេឌាអាស៊ីអាគ្នេយ៍ នៃវិទ្យុផ្សាយសំឡេងប្រជាជនក្វាងស៊ីចិន ដែលកំពុងចាក់ផ្សាយក្នុងកម្មវិធី «នាទីភាពយន្តគំនួរជីវចលចិន» និង «នាទីខ្សែភាពយន្តភាគចិន» នៃទូរទស្សន៍ជាតិកម្ពុជា។

នៅក្នុងកម្មវិធីនេះ វិទ្យុផ្សាយសំឡេងប្រជាជនក្វាងស៊ីចិនបានទិញនំសែនព្រះខែ និងសម្ភារៈសិក្សាចែកជូនដល់គ្រូបង្រៀន សិស្សសាលារៀនទួនហ្វា ក៏ដូចជាការបង្កើតឲ្យពួកគេមានភាពសប្បាយរីករាយក្នុងពិធីសែនព្រះខែនេះ ។

សូមបញ្ជាក់ថា ពិធីសែនព្រះខែឆ្នាំនេះ នឹងឈានចូលមកដល់នៅថ្ងៃ១៥កើត ខែភទ្រ​បទ ឆ្នាំចរ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃសិល និងថ្ងៃដែលព្រះចន្ទពេញបូណ៍មី។  ដោយប្រជាជនកម្ពុជា និងចិនបានរៀបចំនុំសែនព្រះខែ និងនុំផ្លែឈើផ្សេងៗដើម្បីបួងសួងសុំសេចក្តីសុខចំរើនដល់ខ្លួនឯង និងក្រុមគ្រួសារ សង្គមជាតិទាំងមូលជាដើម៕

សិស្សឆ្លើយសំនួរ
នំសែនព្រះខែ
លោកដួង ស៊ីថា នាយកសាលាទួតហ្វា

សិស្សសាលទួនហ្វា