អង្គការសហប្រជាជាតិព្រមានប្រឆាំងនឹងការវាយប្រហារលើតំបន់លំនៅដ្ឋាននៅលីប៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២១.០៩.១៨)

អង្គការសហប្រជាជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំលីប៊ី (UNSMIL)
បានព្រមានប្រឆាំងនឹងការវាយប្រហារលើតំបន់លំនៅដ្ឋានក្នុងរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី
នៅពេលដែលភាគីទាំងសងខាងនៅតែបន្តប្រយុទ្ធគ្នា។

ការប៉ះទង្គិចគ្នាដោយហិង្សាបានបន្តនៅភាគខាងត្បូងរដ្ឋធានីទ្រីប៉ូលីរវាងកងកម្លាំងសម្ព័ន្ធមិត្តជាមួយនឹងរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិនិងកងជីវពលកងពលតូចទី ៧ មកពីទីក្រុង​មួយ មានចំងាយប្រហែល ៨០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីទ្រីប៉ូលីបើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាដោយអង្គការសហប្រជាជាតិនាពេលថ្មីៗនេះក៏ដោយ។

កិច្ចព្រមព្រៀងឈប់បាញ់គ្នាបានបញ្ចប់ការប្រយុទ្ធគ្នា ដែលបានសំលាប់មនុស្សយ៉ាងហោចណាស់ ៧៨ នាក់និងរបួស
២០១០ នាក់ផ្សេងទៀតហើយភាគច្រើនជាជនស៊ីវិល។ប្រទេសលីប៊ីបានទទួលរងនូវភាពអសន្តិសុខនិងការកើនឡើងនូវអំពើហឹង្សាចាប់តាំងពីការដួលរលំរបបរបស់អតីតមេដឹកនាំលោកមូអាម៉ាហ្គាដាហ្វីនៅក្នុងឆ្នាំ ២០១១ មក។