អាមេរិកដាក់ទណ្ឌកម្មចិនចំពោះការទិញយន្តហោះចម្បាំងនិងគ្រាប់មីស៊ីលពីរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២១.០៩.១៨)

អាមេរិក៖ រដ្ឋការលោកត្រំា ​បានដាក់ទណ្ឌកម្មលើយោធាចិនកាលពីថ្ងៃព្រហស្បតិ៍​នេះចំពោះការទិញយន្តហោះចម្បាំងនិងប្រព័ន្ធមីស៊ីលពីរុស្ស៊ីដែលបានរំលោភបំពាន​ច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកលើទីក្រុងម៉ូស្គូសម្រាប់ការជ្រៀតជ្រែកក្នុងការបោះឆ្នោតជាសកលរបស់អាមេរិកក្នុងឆ្នាំ ២០១៦ កន្លងមក ។

ក្រសួងការបរទេសអាមេរិកបាននិយាយថាខ្លួននឹងដាក់ទណ្ឌកម្មភ្លាមៗទៅលើនាយកដ្ឋានអភិវឌ្ឍន៍ភស្តុភារ (EDD)
របស់ចិនដែលជាសាខាយោធាទទួលខុសត្រូវលើអាវុធនិងគ្រឿងបរិក្ខារ ដែលបានរកស៊ីជាមួយក្រុមហ៊ុនរ៉ូសូបូរ៉ូនីចស៉្បត(Rosoboronexport) ដែលជាអ្នកនាំចេញអាវុធដ៏សំខាន់របស់ប្រទេសរុស្ស៊ី។

ក្រសួងការបរទេសអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការទិញយន្តហោះចម្បាំង ចំនួន ១០
គ្រឿងក្នុងឆ្នាំ ២០១៧ និងគ្រឿងបរិក្ខារដែលទាក់ទងនឹងប្រព័ន្ធមីស៊ីលក្នុងឆ្នាំ ២០១៨ ​នេះ ។