ប្រទេសឥណ្ឌាអនុម័តច្បាប់ហាមប្រាមលើការលែងលះភ្លាមៗចំពោះជនជាតិភាគតិចកាន់សាសនាឥស្លាម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ហ្វក់ញុវ (២០.០៩.១៨)

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃពុធបានអនុម័តច្បាប់ដើម្បីអនុវត្តសេចក្តីបង្គាប់របស់តុលាការកំពូលដើម្បី​អនុវត្តន៍លើជនជាតិមូស្លីម ដោយមិនអនុញ្ញាតឱ្យបុរសអាចលែងលះភ្លាមៗ​ បាន ដោយគ្រាន់តែនិយាយ​បីដង ថា លែងលះ នោះទេ។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបរាជ័យក្នុងការសុំឲ្យសភាអនុម័ត​ច្បាប់នោះ មួយឆ្នាំបន្ទាប់ពីតុលាការបានសម្រេចថា ការនិយាយបីដង ដើម្បីសុំលែងប្រពន្ធ គឺជាទំនៀមទម្លាប់
ដែល​រំលោភទៅលើសិទ្ធិរបស់ស្ត្រីកាន់សាសនាឥស្លាម។

ភាគច្រើននៃប្រជាជនម៉ូស្លីមចំនួនជាង ១៧០ លាននាក់នៅក្នុងប្រទេសឥណ្ឌាគឺគ្រប់គ្រងដោយ​ច្បាប់ស៊ុននីរបស់មូស្លីម​សម្រាប់​បញ្ហាគ្រួសារនិងជម្លោះ។
ច្បាប់នោះរួមមានការអនុញ្ញាតឱ្យបុរសអាចលែងលះបានដោយគ្រាន់តែនិយាយភាសា​ថាការលែងលះចំនួនបីដង ហើយមិនចាំបាច់និយាយបន្តទៀតទេ គឺអាចនិយាយក្នុងពេលតែមួយលើក នៅពេលវេលានិង​តាមមធ្យោបាយណាបានរួមមានតាមទូរស័ព្ទ,តាមសារអត្ថបទឬប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បាន។