លោក ង៉ាន់ ភិរុណ ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង នៅក្នុងស្រុកជីក្រែង

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០១៨ —

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយ ខេត្ត ដឹកនាំមន្រ្តីពាក់ ព័ន្ធចុះទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងលិចលំនៅឋានរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំសង្វើយ ឃុំអន្លង់សំណរ និងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប និងបានរៀបចំទីទួលសុវត្ថិភាព ជូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៨៥គ្រួសារ ដើម្បីឲ្យពួកគាត់ស្នាក់នៅ បណ្តោះអាសន្ន ប្រកបដោយសុវត្ថិភាព នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ ឃុត សៅ