ក្រុមជួយសង្គ្រោះចិនបើកវគ្គបង្ហាត់បង្រៀនគ្រាអាសន្ន ប្រឆាំងគ្រោះធម្មជាតិនៅមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — អង្គការមនុស្សធម៌មិនមែនរដ្ឋាភិបាលចិនមួយឈ្មោះ Blue Sky បានបើកវគ្គបង្ហាត់បង្រៀនការជួយសង្គ្រោះបន្ទាន់ប្រឆាំងនឹងគ្រោះធម្មជាតិនៅក្នុងទីក្រុងយ៉ាន់ហ្គន របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាគមមិត្តភាពមីយ៉ាន់ម៉ា – ចិន ។

អ្នកណែនាំការបង្ហាត់បង្រៀនលោក Song Gongwen បានប្រាប់ទីភ្នាក់ងារព័តមានចិនស៊ីនហួថា វគ្គបង្ហាត់បង្រៀនរបស់ Blue Sky ដែលចូលរួមដោយសិក្ខាកាមជាង ៧០ នាក់នោះអាចជួយធ្វើការឆ្លើយតបគ្រាអាសន្នប្រឆាំងនឹងគ្រោះធម្មជាតិ​ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់នៅពេលដែលគ្រោះមហន្តរាយ មកដល់ ។

វាជាលើកទីបី​ហើយ ដែលក្រុមជួយសង្គ្រោះចិនបានបើកវគ្គបង្ហាត់បង្រៀនបែបនេះ ដោយឡែកវគ្គទី២ ត្រូវបានធ្វើឡើងក្នុងក្រុងយ៉ានហ្គន កាលពីក្នុងខែកក្កដាឆ្នាំនេះ ។ បង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្រុមជួយសង្គ្រោះ Blue Sky រហូតមកដល់ពេលនេះមានសមាជិកជាង ៥០.០០០ នាក់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )