ឯកឧត្តម ជុំ កុសល ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ឥស្សរជនចំនួន៣រូប ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួង៣ គឺទី១. ឯកឧត្តម ជុំ កុសល ត្រូវបានតែងតាំងជា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទី២. ឯកឧត្តមផាត បូណេ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល

ទី៣. ឯកឧត្តម ហ៊ុន ប៊ុនថាន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕