ឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់លើកទី៣ នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីវិធានការលុបបំបាត់ ការប្រើប្រាស់ និងការជួញដូរ​​គ្រឿង​ញៀនខុសច្បាប់លើកទី៣ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ ។

រូបថត៖ អុក សុខខឿន