ចិននឹងយកពន្ធថ្មីលើទំនិញនំាចូលរបស់អាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាលប
ប្រភព រ៉យតឺរ (១៩.០៩.១៨)

ចិន៖ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបរទេស​បានឲ្យដឹងថា
ប្រទេសចិននឹងយកពន្ធថ្មីលើទំនិញនំាចូលពីប្រទេសអាមេរិក ដែលមានតម្លៃជាង ៦០ ពាន់លានដុល្លារនៅថ្ងៃទី ២៤
ខែកញ្ញានេះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អត្រាពន្ធរបស់ប្រទេសចិន ដែលត្រូវដាក់លើ​ផលិតផលចំនួន ៥.២០៧
របស់អាមេរិក នឹងមានចំនួនចន្លោះពី ៥ ទៅ ១០ ភាគរយ។

កាលពីថ្ងៃចន្ទរដ្ឋការលោកត្រាំ បានប្រកាសថា ខ្លួននឹងដាក់ពន្ធចំនួន ១០ ភាគរយលើទំនិញនាំចូលមានតម្លៃប្រហែល ២០០ ពាន់លានដុល្លារពីប្រទេសចិន ដែលមានប្រសិទ្ធភាពចាប់ថ្ងៃទី ២៤ ខែកញ្ញានេះទៅ ។ នៅក្នុងរបាយការណ៍មួយលោក ត្រាំ បាននិយាយថាពន្ធគយនឹងកើនឡើងដល់ ២៥ ភាគរយនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០១៩ ។

កាលពីព្រឹកថ្ងៃចន្ទទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានបានថ្លែងថាលោកត្រាំ មិនទាន់ពេញចិត្ត
នឹងលទ្ធផលនៃការពិភាក្សាពាណិជ្ជកម្មជាមួយប្រទេសចិននៅឡើយទេ ។