យន្តហោះយោធាអាមេរិកមួយគ្រឿងធ្លាក់នៅក្នុងរដ្ឋតិចសាស់

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា យន្តហោះយោធាអាមេរិកធុនតូចមួយគ្រឿង​បាន​ធ្លាក់នៅក្នុងទីក្រុង​ San Antonio រដ្ឋតិចសាស់​។

ស្ថានីយទូរទស្សន៍ ​KXAN បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា យន្តហោះយោធា​ធុន T-6 Texan II ចេញមកពីមូលដ្ឋានអាកាសរួមគ្នា San Antonio-Randolf ចន្លោះសាលា​បឋមសិក្សា​Rolling Meadows និងសាលាវិទ្យាល័យ Veterans។

ទូរទស្សន៍ក្នុងស្រុក TV KSAT បានរាយការណ៍ថា យន្តហោះនេះបានធ្លាក់នៅ​ក្នុងតំបន់​ស្មៅមួយ។ របាយការណ៍បាននិយាយថា អ្នកបើកបរយន្តហោះពីរនាក់នៅក្នុងយន្តហោះនោះ​បានលោតចេញដោយសុវត្ថិភាព​។ របាយការណ៍បានបន្ថែមផងដែរថា យន្តហោះបានធ្លាក់​ដោយម៉ាស៊ីនមួយមិនដំណើរការ។

បន្ទាប់មក ពួកមន្ត្រីនៅមូលដ្ឋានទ័ពអាកាស San Antonio-Randolf បានអះអាងប្រាប់​ការសែតយោធាមួយថា សមាជិកអាកាសយានិករបស់យន្តហោះនោះ បានលោតចេញដោយ​សុវត្ថិភាព ដោយគ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ​ ទោះជាយ៉ាងណាក៏ដោយ ដោយគ្រាន់​តែ​និយាយថា អ្នកបើកបរទាំងពីរនាក់នោះ​បានរងរបួសតិចតួចតែប៉ុណ្ណោះ៕

( ប្រភព SPUTNIK បកប្រែដោយលោក មាស សំអុល )