ពួកអ្នកជំនាញការមកពីចិន, ម៉ុងហ្គោលី, រុស្ស៊ី ធ្វើកិច្ចចរចា ស្តីពីការកសាងរបៀងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — វេទិកាក្រុមអ្នកជំនាញការផ្តល់មតិយោបល់ចិន .ម៉ុងហ្គោលី . រុស្ស៊ី លើកទី ៤ បានចាប់ផ្តើមនៅទីក្រុងអ៊ូឡានបាទ័រ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាពីការកសាងរបៀបសេដ្ឋកិច្ចត្រីភាគីមួយរវាងប្រទេសទាំងបី ។

ក្នុងអំឡុងព្រឹត្តិការណ៍២ ថ្ងៃនេះពួកអ្នកជំនាញការនិងពួកមន្ត្រីប្រហែល ១២០ រូបមកពីប្រទេសទាំងបីគេរំពឹងថា នឹងដាក់ជូននូវសំណើរបស់ខ្លួន ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនគ្នា ស្តីពីការបង្កើនការបង្កើតរបៀងសេដ្ឋកិច្ច ចិន .ម៉ុងហ្គោលី . រុស្ស៊ី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ។

លោក yadmaa Tumurbaatar នាយកសកលវិទ្យាល័យជាតិ ម៉ុងហ្គោលី បាននិយាយនៅឯពិធីបើកវេទិកានេះថា របៀងសេដ្ឋកិច្ចត្រីភាគី ផ្នែកយ៉ាងសំខាន់មួយ នៃការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិនគឺ មានការទាក់ទងគ្នា មិនគ្រាន់តែសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំងក៏ដល់វិស័យផ្សេងៗផងដែរ តួយ៉ាងដូចជាការផ្លាស់ប្តូរ វប្បធម៌ , វិទ្យាសាស្ត្រ , ទេសចរណ៍ ហើយនឹងប្រជាជននឹងប្រជាជន ។

ដោយមានប្រធានបទថា « របៀងសេដ្ឋកិច្ចចិន .ម៉ុងហ្គោលី . រុស្ស៊ី: ការបញ្ចូលរបៀបថ្មីនឹងសហអភិវឌ្ឍន៍ » នោះវេទិកានេះនឹងធ្វើការពិភាក្សាជាក្រុមចំនួន ៣ ដែលផ្តោតទៅលើបញ្ហាកិច្ចសហប្រតិបត្តិការ ក្នុងថាមពល, ការដឹកជញ្ចូន , អប់រំ, វប្បធម៌ , វិទ្យាសាស្ត្រ , បច្ចេកវិទ្យា ព្រមទាំងសេដ្ឋកិច្ចសង្គម ។

វេទិកាក្រុមអ្នកជំនាញការផ្តល់មតិយោបល់ចិន .ម៉ុងហ្គោលី . រុស្ស៊ី ត្រូវបានបង្កើតឡើងរួមគ្នាដោយបណ្តាទីភ្នាក់ងារ និងសមាគម ដែលមានជាប់ពាក់ព័ន្ធមកពីប្រទេសទាំង៣ កាលពីក្នុង ឆ្នាំ ២០១៥ ។

វេទិកាលើកដំបូងត្រូវបានគេធ្វើឡើងក្នុងរដ្ឋធានី របស់ប្រទេសម៉ុងហ្គោលី ក្នុងឆ្នាំ ២០១៥ ហើយលើកទី២ ធ្វើឡើងនៅ អ៊ីនន័រ ម៉ុងហ្គោលី ប្រទេសចិន ក្នុងឆ្នាំ ២០១៦ នឹងទីបីនៅ Buryatia សាធារណរដ្ឋមួយរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៧ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )