សម្តេច ហេង សំរិន អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដើម្បីប្រកាសសុពលភាពនៃបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត ៣៨រូប

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យ​ប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៦ នាព្រឹកថ្ងៃទី១៩ ខែកញ្ញ ឆ្នាំ២០១៨ នៅភ្នំពេញ ដើម្បីសម្រេចអំពីសុពលភាព​នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន ៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា ដែលមានវត្តមានរបស់​សមាជិក សមាជិកា រដ្ឋសភាចូលរួមប្រជុំ ចំនួន ៧៧រូប ។

រូបថត៖ រដ្ឋសភា