ជំនួបកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច វប្បធម៌រវាងខេត្តឧត្ដរមានជ័យ និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

AKP ឧត្ដរមានជ័យ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ –ពិធីចុះហត្ថលេខាអនុស្សណៈយោគយល់នៃកិច្ចសហប្រតិបត្តិ សេដ្ឋកិច្ច វប្បធម៌ រវាងខេត្តឧត្ដរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និង ទីក្រុងអ៊ីហ្សី ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ចាង ដេហឺ អភិបាលក្រុងអ៊ីហ្សី នៅសណ្ឋាគាររីហ្សត សាង៉ាំស្រុកអន្លង់វែង​ ខេត្តឧត្តរមានជយ័ កាលពីថ្ងៃទី០៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ 

ឯកឧត្តម ស ថាវី មានប្រសាសន៍ថា ខេត្តឧត្តរមានជ័យ គឺ ជាខេត្តមួយដែល មានផ្ទៃដីទំហំ .១៥៨គីឡូម៉ែតក្រឡា និងចែកជាក្រុងចំនួន១ និងស្រុកទាំងអស់ចំនួន៤ ស្ថិតនៅខាងជើងឆៀងខាងលិចប្រទេស មានលក្ខណៈជាខ្ពង់រាប ​​​ជាប់ជើងភ្នំដងរែកមានព្រៃរបោះនិងវាលទំនាប លក្ខណៈសណ្ឋានដី ជាប្រភេទដីមានជីជាតិដែលបង្កលក្ខណៈងាយស្រួល ដល់កសិករធ្វើស្រែចម្ការ ដំណាំដាំដុះងាយនឹងទទួលបានផល។ កន្លងមកប្រជាកសិករយើងតែងតែបង្កបង្កើនផលដាំដុះដូចជា ដំឡូ ស្រូវ ពោត សណ្តែក ល្ង…ជាដើម ដើម្បីនាំចេញទៅកាន់ខេត្តសុរិន្ទ ស៊ីសាកេត បុរ៉ីរ៉ាំ ប្រទេសថៃ ដោយសារខេត្តឧត្តរមានជ័យជាប់ព្រំប្រទល់ប្រទេសថៃ

ឯកឧត្តមស ថាវី បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន គឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិសដូចជា កាស្តារនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ការផ្តល់ជំនួយនិងកម្ចីហិរញ្ញប្បទាននានា ការវិនិយោគ ការអភិវឌ្ឍ ធន់ធានមនុស្សដែលកំពតែផ្តល់ភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ព្រមទាំងបានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយជាយុទ្ធសាស្ត្រខ្សែក្រវាមួយនិងផ្លូវ   មួយ។

បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខារួចមក ឯកឧត្តម ស ថាវី និងឯកឧត្តម ចាង ដេហឺ ក៏បានជួបពិភាក្សាគ្នា ស្ដីពីការបង្កើតរោងចក្រនាំចេញផលិតផលកសិកម្មពីខេត្តឧត្តរមានជ័យ ទៅកាន់ទីក្រុងអ៊ីហ្សី ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ក្នុងជំនួបនៃការពិភាក្សាទំនាក់ទំនងមិត្តភាពរវាងខេត្តទាំងពីរ ឯកឧត្តម ស ថាវី អភិ   បាលខេត្តឧត្តរមានជ័យមានប្រសាសន៍ថា នឹងខិតខំដឹកនាំកសាង អភិវឌ្ឍន៍ ជាមួយដៃគូវិយោគទុនឱ្យបានកាន់តែច្រើន ដើម្បីឱ្យតំបន់មួយនេះដែលមានសក្ដានុពល រីកចម្រើបានឆាប់រហ័ស ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពល្អប្រសើរឡើង ។

ឯកឧត្តម ចាង ដេហឺ អភិបាលក្រុងអ៊ីហ្សី មានប្រសាសន៍ថា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តឧត្តរមានជ័យជាមួយខេត្តយូណាន នៃសាធា    រណរដ្ឋប្រជាមានិតចិន ឯកឧត្តម នឹងបញ្ជូនអ្នកជំនាញ និង អ្នកវិនិយោគទ មកកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីសិក្សារកទីតាំង កន្លែងកសាងឃ្លាំង សាងសង់ោងចក្រ ហើយនឹងធ្វើការនាំចេញផលិតផលនានារបស់ប្រជាកសិករខេត្តឧត្តរមានជ័យ ទៅកាន់ក្រុងអ៊ីហ្សី ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ដោយ ទិត ស្រ៊