មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចុះពិនិត្យអាគារស្នាក់នៅរបស់កងកម្លាំងផ្នែកសឹករងបារាយណ៍

AKP កំពង់ធំ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — នៅរសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យមើលអាគារសម្រាប់ស្នាក់នៅរបស់ កងកម្លាំងផ្នែកសឹករងបារាយណ៍ដែលទើបតែសាងសង់រួចថ្មីៗនេះ។

អាគារស្នាក់នៅ នេះសង់អំពីបេតុង ប្រក់ក្បឿង មានទំហំ ២៥ម៉ែត្រ × ៨,៥ម៉ែត្រ. ចំណាយទឹកប្រាក់សរុប: ៤៤.០០០ ដុល្លារអាម៉េរិក។ អាគារនេះជាអំណោយរបស់ខ័ណ្ឌហ្ក័កវ៉ឹប នៃបញ្ជាកាដ្ឋានយោ ធាទីក្រុងហូជីមិញ(វៀតណាម) ។

លោក ចាន់ ខុម មេបញ្ជាការផ្នែកសឹករងបារាយណ៍បានឱ្យដឹងថា អាគារស្នាក់នៅ របស់កងកម្លាំងផ្នែកសឹករងបារាយណ៍ ចាប់ផ្តើមកសាងពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ និងត្រូវប្រារព្ធពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ៕

ដោយ ស៊ុម វណ្ណា