ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពបញ្ហាប្រឈមនានា និងផែនការអនុវត្តគម្រោង FM នៅដំណាក់កាលបន្តបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពបញ្ហាប្រឈមនានា និងផែនការអនុវត្ត គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅដំណាក់កាលបន្តបន្ទាប់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ សួស សាវី