ឯកឧត្តម​ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អនុញ្ញាតឲ្យសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាចូលមូលនិធិគន្ធបុប្ឆាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា​បរធនបាល​នៃមូលនិធិគន្ធបុប្ឆាកម្ពុជា អនុញ្ញាតឲ្យសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន​វិនិយោគ​ទុនអណិកជនកម្ពុជា (OCIC) និងជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាចំនួន ១៩៨,១៦៤.០៩៥​ដុល្លារអាម៉េរិក ចូលរួមមូលនិធិគន្ធបុប្ឆាកម្ពុជា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ ។

រូបថត៖ ទូរទស្សន៍ជាតិកម្ពុជា