ព្យុះទីហ្វុងមង្ឃុតចុះដល់ដីគោកលើឆ្នេរសមុទ្រចិនខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — តាមស្ថានីយឧតុនិយមថ្នាក់ខេត្តឱ្យដឹងថា ព្យុះទីហ្វុងកំពូលមង្ឃុតបានចុះដល់ដីនៅម៉ោង ៥ល្ងាចថ្ងៃអាទិត្យនៅលើឆ្នេរសមុទ្រទីក្រុងជាងមែន ( Jiangmen ) ខេត្តក្វាងទុងប្រទេសចិនខាងត្បូងដោយនាំមក នូវខ្យល់ល្បឿនដល់ ១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

មនុស្សជាង ២,៤៥លាននាក់ត្រូវបានគេជម្លៀស ហើយទូកនេសាទជាង ៤៨.០០០គ្រឿងត្រូវគេហៅឱ្យត្រឡប់មកកំពង់ផែវិញនៅក្នុងខេត្ត គិតមកដល់ម៉ោង៥ល្ងាចកាលពីថ្ងៃអាទិត្យនេះ ។

ការងារត្រូវគេផ្អាកនៅឯកន្លែងសំណង់ជាង ២៩.០០០កន្លែង នឹងកន្លែងទេសចរណ៍ ៦៣២ កន្លែងត្រូវគេបិទ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )