ប្រទេសចិនបន្ថែមការងារប្រមាណ៣៧៥លាននៅក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — តាមការិយាល័យស្ថិតិជាតិ ( NBS ) បានឱ្យដឹងថា ប្រទេសចិនបានបន្ថែមការងារក្នុងរង្វង់​ប្រមាណ​៣៧៥លាន ចាប់តាំងពីការចាប់ផ្តើមកំណែទម្រង់ និងការបើកឱ្យដំណើរការកាលពី​ឆ្នាំ១៩៧៨ ដល់ឆ្នាំ២០១៧។

របាយការណ៍ NBS បានបង្ហាញថា ចំនួនការងារនៅតាមបណ្តាតំបន់ជនបទ និងទីក្រុង នៅក្នុងប្រទេស​សរុប ៧៧៦លាន នៅដំណាច់ឆ្នាំកន្លងទៅនេះ ដោយកើនឡើង​៩៣ភាគរយ ចាប់ពីឆ្នាំ១៩៧៨ ។ ការងារនៅតាមតំបន់ជនបទបានកើនឡើង៤២៥លាន នៅដំណាច់​ឆ្នាំ២០១៧កន្លងទៅនេះ កើនឡើង​៣៤៦ភាគរយ ចាប់តាំងពីឆ្នាំ១៩៧៨។

តាមរបាយការណ៍បានឱ្យដឹងទៀតថា ការលេចឡើងនៅក្នុងការបង្កើតការងារធ្វើត្រូវ​បានរួមបញ្ចូលដោយកំណើនសេដ្ឋកិច្ចដ៏រឹងមាំ​។ GDP របស់ប្រទេសចិន ត្រូវបានគេកត់​សម្គាល់​នូវកំណើនជាមធ្យមប្រចាំឆ្នាំ ប្រមាណ៩.៥ភាគរយ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លង​មកនេះ។ ក្នុងអំឡុងពេល​ប៉ុន្មានទសវត្សកន្លងមកនេះ អត្រាអ្នកគ្មានការងារធ្វើដែលគេបាន​ចុះបញ្ជី នៅតាមតំបន់ជនបទ បានស្ថិតនៅក្នុងកម្រិតទាបនៅ ឡើយ។ វាបានរក្សានៅក្នុងកម្រិត​ទាប​ជាង ៣.១ភាគរយ រវាងចន្លោះទស្សវត្ស១៩៨០ ហើយនឹងនៅដំណាច់ទសវត្សទី២០នេះ ហើយបានស្ថិតនៅរវាងពី ៤ភាគរយ និង​៤.៣ភាគរយ បន្ទាប់ពីមុនការធ្លាក់ចុះដល់៣.៩​ភាគរយ នៅក្នុងឆ្នាំ២០១៧។

នៅក្នុងពេលពាក់កណ្តាលឆ្នាំនេះ ទិន្នន័យនៃការបង្កើតការងារធ្វើរបស់ប្រទេសចិន​បានស្ថិតនៅក្នុងភាពវិជ្ជមានដដែល ខណៈដែលសេដ្ឋកិច្ចបានកើនឡើងយ៉ាងល្អ ដោយយោង​ទៅតាមការកើនឡើងនៃជួរដេកផ្នែកពាណិជ្ជកម្ម៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )