សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីស្រីលង្កា ចូលជួបសវនាការ នាឱកាសស្នាក់អាស្រ័យនៅទីក្រុងហាណូយ

AKP ហាណូយ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម រ៉ានីល វីក្រេម៉េស៊ីង្ហ (Ranil Wickremesinghe) នាយករដ្ឋមន្រ្តីស្រីលង្កា ចូលជួបសវនាការ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នាឱកាសសម្តេចស្នាក់អាស្រ័យនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី២៧។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា