សម្តេច ហេង សំរិនលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេម ហួត

ភ្នំពេញ៖ប្រធានរដ្ឋសភាលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនមកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង​​អចលនទ្រព្យនៅកម្ពុជាដើម្បីចូលរួមលើក​​កម្ពស់កំណើនសេដ្ឋ​​កិច្ចជាតិ​ឲ្យ​​កាន់​​តែរីក ចំរើន។

ក្នុងឱកាសអនុញ្ញាតិឲ្យលោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុនស៊ាងហៃគួស៊ី មកពី​ប្រទេស​ចិនចូល​​ជួប​​សម្តែងការគួរសម និងសវនាការនៅវិមានរដ្ឋសភាព្រឹកថ្ងៃទី១៣ខែកញ្ញា នេះ សម្ដេចអគ្គម​​ហាពញា​​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍ថា កម្ពុជា​​មាន​សន្តិ​ភាព និងសក្តានុពល​​សេដ្ឋកិច្ចល្អ​​ផ្តល់លទ្ធិភាពឲ្យអ្នកវិយោគទុនបរទេសធ្វើការបង្កើត​​ក្រុម​​ហ៊ុន​​​​សហគ្រាស​​វិនិយោគទទួលបានផលចំណេញ។

ឯកឧត្តម កែវ ពិសិដ្ឋ​ នាយកខុទ្ទកាល័យសម្តេច ហេង សំរិនបានប្រាប់អ្នកសាព័ត៌​​មាន​​ក្រោយ​​ជំនួប​​នោះថា សម្តេច ហេង សំរិនបានជម្រាបជូនភ្ញៀវថា កម្ពុជា​​មាន​​គោល​​នយោបាយ​លើក​ទឹក​ចិត្តដល់អ្នក​​វិនិយោគទុន​​បរទេស​មិនឲ្យមាន​ការព្រួយបារម្ភ​នោះទេ។

លោកកឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុនស៊ាងហៃគួស៊ីរបស់ចិនបាន​​ទទួល​​យក    សំ​ណើ​​ររបស់សម្តេចប្រធានរដ្ឋសភា​ ហើយសន្យាយកព័ត៌មាននេះ ទៅធ្វើការផ្សព្វ​​ផ្សាយ​​បន្ត​ដល់​​ដៃគួវិនិ​យោគនៅប្រទេសចិនឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់​​​តែច្រើនថែម​​ទៀត​។

លោកបញ្ជាក់​ថា គណៈប្រតិភូលោកមកកម្ពុជានេះមាន​​គោលបំណងស្វែងយល់ពីគម្រោង       ​​វិនិ​យោគ​​​​មួយចំនួននៅកម្ពុជា។

លោកចាត់ទុកកម្ពុជាជាប្រទេសអាទិភាពមួយក្នុងការបណ្តាក់ទុនវិនិយោគ ដើម្បី​​ចូលរួម​លើក​​កម្ពស់សេដ្ឋកិច្ចកម្ពុជាឲ្យរីកចំរើនតាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋ និងចំណូល​ព​ន្ធ​​ចូលថវិកា​ជាតិ ស្របពេលដែលក្រុមហ៊ុននេះបានមក​​ចាប់​​ផ្តើម​​​​វិនិ​​​យោគ​​​លើវិ​​ស័យអច​លន​​ទ្រព្យ​ហេដ្ឋារចនាសម្ព័ន ស្ពាន ផ្លូវថ្នល់ និងអាគារពាណិជ្ជកម្ម​​រួច​​ម​​កហើយ៕