សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម នៅទីក្រុងហាណូយ

AKP ហាណូយ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញទទួលទានអាហារពេលព្រឹកការងារ មុនពិធីបិទកិច្ចប្រជុំកំពូលពេញអង្គ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៧ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា