លោក​ ស៊ី អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ីភាគឦសានសម្រាប់សន្តិភាព និងភាពរីកចម្រើនក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃពុធ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង​ បានអំពាវនាវដល់បណ្តាប្រទេស​នានា​នៅក្នុងតំបន់អាស៊ីភាគឦសាន ដើម្បីឆក់យកឱកាសជាប្រវត្តិសាស្រ្តនេះ ហើយអនុលោម​ទៅតាមនិន្នាការនៃពេលវេលា​ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ នៅភាគខាងកើតបំផុត​របស់​ប្រទេសរុស្ស៊ី និង​តំបន់អាស៊ីភាគ ឦសានសម្រាប់ធ្វើឱ្យកាន់តែប្រសើរឡើងនាពេល​អនាគតនៅក្នុងតំបន់។

លោកបានកត់សម្គាល់បែបនេះ ខណៈពេលការថ្លែងសុន្ទរកថានៅសម័យ​ប្រជុំពេញ​អង្គនៃវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី៤ (EEF) នៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក ក្នុងភាគខាងកើត​បំផុត​​របស់ប្រទេសប្រទេស រុស្ស៊ី។

លោក ស៊ី​ បានប្រាប់នៅវេទិកានោះ ដែលត្រូវបានចូលរួមដែរ​ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន​ ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaa Battulga នាយករដ្ឋមន្រ្តី​ជប៉ុនលោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Lee Nak-yon ថា ស្ថិតនៅ​ក្រោមកាលៈទេសៈថ្មីនេះ យើងគួរតែរួមដៃគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ​ ដើម្បីជំរុញ​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងភាពរីកចម្រើននៅក្នុងតំបន់។

លោក ស៊ី បានស្នើដល់បណ្តាប្រទេស នៅក្នុងតំបន់អាស៊ីភាគឦសាន​គួរតែស្ថាបនានូវ​ជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីការពារសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ កិច្ចសហ​ប្រតិបត្តិការកាន់តែ ស៊ីជម្រៅ ដើម្បីលើកកម្ពស់ផលប្រយោជន៍ និងលទ្ធផល​ឈ្នះឈ្នះរួមគ្នា ដោយសិក្សាពិគ្នាទៅវិញទៅមក ដើម្បីពង្រឹងមិត្តភាពជាប្រពៃណី ព្រមទាំងការ​ទទួលយកមកអនុវត្តក្នុងរយៈពេលវែងមួយ ឱ្យយល់ដឹងពីការអភិវឌ្ឍន៍ដែលបានរួមបញ្ចូលគ្នា និង​សម្របសម្រួលគ្នា៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )