ឯកឧត្តម យឹម សុខុម និងឯកឧត្តម វ៉ី សំណាង ប្រគល់រង្វាន់ម៉ូតូម៉ាក Honda Zoomer 2018 ជូនដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន០៣នាក់ នៅខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រគល់រង្វាន់ ម៉ូតូម៉ាក Honda Zoomer 2018 ចំនួន០៣គ្រឿង ដល់សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ និទ្ទេសA ចំនួន០៣នាក់ ដែលមកពីវិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន វិទ្យាល័យត្រែងត្រយឹង ស្រុកភ្នំស្រួច និងវិទ្យាល័យវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ សាលាខេត្តកំពង់ស្ពឺ