លោកជំទាវ ម៉ែន សំអន៖ យើងត្រូវបន្ដរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត

AKP ស្វាយរៀង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ — លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ​ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធ​សភា និង​​អធិការ​​កិច្ច បានបញ្ជាក់ថា យើងត្រូវរួមគ្នាអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកៀរគរអ្នកវិនិយោគទុនក្រៅ ប្រទេសឱ្យមកបណ្ដាក់ទុនវិនិយោគក្នុងប្រទេសលើវិស័យរោងចក្រ សហគ្រាសធុនតូច មធ្យម និងធំនៅកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្ម ការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បាន បញ្ជាក់បែបនេះ ខណៈដែលលោកជំទាវ បានដឹកនាំក្រុមការងារចុះ ថ្លែងអំណរគុណដល់កង កម្លាំង ទាំងបីប្រភេទ នគរបាល កងរាជអាវុធហត្ថ យោធា នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីទាំងមូល ហើយក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំង ទាំងអស់ ដែលបានខិតខំការពារសន្តិសុខបានយ៉ាងល្អក្នុងពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ក៏ដូចជាការការពារសន្តិសុខសណ្តាប់ធ្នាប់ បានយ៉ាងល្អនៅ មូលដ្ឋាន និងកិច្ចដំណើរការ​នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើន លើសលប់ ក្នុងអាណត្តិទី៦នេះរហូត១២៥អាសនៈ។

លោកជំទាវបានបញ្ជាក់ថា ជ័យជម្នះទាំងនេះគឺបានកើតចេញអំពីការចូលរួមរបស់ បងប្អូនទាំងអស់គ្នា រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ចំនួន១១ចំណុច ដែលបានបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ អាណត្តិទី៦នេះ យើងត្រូវរួមគ្នា អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្នុងការទាក់ទាញ អ្នកវិនិយោគ ឱ្យមកដាក់ទុនវិនិយោគលើវិស៍យរោងចក្រ សហគ្រាសជាច្រើនទៀត ឱ្យមាននៅខេត្តស្វាយរៀង ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើដើម្បីកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពបានមួយកម្រិតទៀត។
លោកជំទាវ ក៏បានសំណូមពរឱ្យកម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើ សេវាសាធារណៈឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាព នយោបាយរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែប្រសើរ ឡើង ហើយក៏ត្រូវទប់ស្កាត់ឱ្យបាននូវ បងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើ ប្រាស់គ្រឿង ញៀន ដើម្បីសេចក្តីសុខនៅ ក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្តន៍ គោលនយោ បាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។ នៅឱកាសនោះ លោកជំទាវ និងក្រុមការងារ ក៏បានជូននូវថវិកាដល់កងកម្លាំងក្នុងម្នាក់ៗទទួលបានចំនួន៥ម៉ឺនរៀល និងជួយជួសជុល ព្រមទាំងជួយកសាងនូវអាគារអធិការក្រុងផងដែរ៕ 

ដោយសួស សំរិត