សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន​ លើកទី២៧ ដែលប្រទេស វៀតណាមធ្វើជាម្ចាស់ផ្ទះ

AKP ហាណូយ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឡើងថ្លែង សុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន លើកទី២៧ ក្រោមប្រធានបទ «អាស៊ាន ៤.០៖សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មលើកទី៤» នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមថត អនុស្សាវរីយ៍ជាមួយប្រមុខដឹកនាំអាស៊ានដទៃទៀត នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា