សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឧបនាយករដ្ឋមន្រ្តីចិន អញ្ជើញបើកពន្លាជាតិកម្ពុជា នាឱកាសបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅទីក្រុងណាននីង

AKP ណាននីង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហាន់ ជឹង (Han Zheng) ​ឧបនាយករដ្ឋមន្រ្តី សមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន អញ្ជើញបើកពន្លាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាស បើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ជាតិណាននីង តំបន់ស្វយ័តជនជាតិ ជ័ងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា