រុស្ស៊ី អ៊ីរ៉ង និងតួកគី គ្រោងនឹងធ្វើវេទិកាពិភពលោកមួយ ស្តីអំពី​ជនភៀសខ្លួនស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — តំណាងអចិន្រ្តៃរបស់ប្រទេសរុស្ស៊ី ប្រចាំនៅ អ.ស.ប លោក Vasily Nebenza បាន​និយាយកាល​ពីថ្ងៃអង្គារ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ​ដែលបានគូសបញ្ជាក់ពី​លទ្ធផលនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃទី០៧ ខែកញ្ញា នៃមេដឹកនាំប្រទេសទាំងបីនៅទីក្រុង​តេអេរ៉ង់​ កាលពីពេលកន្លងទៅនេះថា ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី គ្រោងនឹងកោះប្រជុំគ្នានៅឯ​សន្និសីទ​អន្តរជាតិមួយ​ស្តីអំពីការវិលត្រឡប់មកវិញនៃជនភៀសខ្លួនស៊ីរី។

លោកបាននិយាយថា ប្រធានបទដ៏សំខាន់មួយ ស្តីអំពីរបៀបវារៈនៃកិច្ចប្រជុំកំពូល​ត្រូវ​បាន​គេពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែង​ ដើម្បីសម្របសម្រួលកាលវិលត្រឡប់មកវិញ នៃជន​ភៀសខ្លួនស៊ីរី ហើយនឹងអ្នកដែលភៀសខ្លួននៅខាងក្នុងប្រទេសដោយបន្ថែមថា រដ្ឋាភិបាល​ស៊ីរីបានធានាដល់ផ្នែកសន្តិសុខ ចំពោះជនភៀសខ្លួនដែលកំពុងធ្វើមាតុភូមិវិវត្តន៍នេះ។

លោកបាននិយាយទៀតថា លទ្ធផលមួយ ក្នុងចំណោមលទ្ធផលធំៗជាច្រើន​នៃកិច្ច​ប្រជុំ​កំពូលនៅទីក្រុងតេអេរ៉ង់​គឺថា ការចូលរួមនេះបានទទួលស្គាល់ជាឯកច្ឆន្ទ​លើប្រសិទ្ធភាព និងប្រធានបទនៃការបង្កើតឡើងនៅទីក្រុង អាស្តាណា(Astana)។​ ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី ត្រូវបានបង្ហាញ មិនត្រឹមតែនៅលើ ក្រដាស់ប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញនៅក្នុងជីវភាពរស់​នៅជាក់ស្តែង​ ដែលពួកគេអាចស្វែងរកការសម្របសម្រួល​ដំណោះស្រាយនានានៅក្នុងស្ថាន​ការណ៍​ដ៏លំបាកបំផុតនេះ។ វាត្រូវបានព្រមព្រៀងគ្នា នៅក្នុងទីក្រុងតេអេរ៉ង់ដែលថា កិច្ចខិតខំ​ប្រឹងប្រែងរួមគ្នាពិតប្រាកដ នឹងត្រូវបានគេបន្តធ្វើ ព្រមទាំងបានពង្រីកនៅក្នុងកម្រិតទូលាយមួយ នៃបញ្ហានានាដែលជាប់ពាក់ព័ន្ធនឹងប្រទេសស៊ីរី៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )