ស្លាប់១៥នាក់ក្នុងការវាយប្រហារអត្តឃាតលើពួកអ្នកតវ៉ានៅអាហ្វហ្គានីស្ថានខាងកើត

AKP ភ្នំពេញ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ — សាក្សីម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់១៥នាក់ត្រូវបានគេបញ្ជាក់អះអាងថា ស្លាប់ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារការធ្វើបាតុកម្មតវ៉ាមួយ នៅក្នុងខេត្តណាន់ ហ្គាហារ នៅភាគខាងកើតកាលពីថ្ងៃអង្គារ ។

សាក្សីនោះបានប្រាប់ទីភ្នាក់ងារព័តមានចិនស៊ីហួ ប៉ុន្តែបានបដិសេធមិនប្រាប់ឈ្មោះថា យើងបាន រាប់ឃើញសាកសព១៥នាក់ ដែលដេកនៅលើដីបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួន ឯងឡើង ក្នុងចំណោមពួកអ្នកតវ៉ានៅលើផ្លូវហ្សាឡាឡាបាដ-ទ័រខាម ក្នុងខេត្តណាន់ហ្គាហារ។

លោកក៏បានឱ្យដឹងផងដែរថា ចំនួនស្លាប់និងរបួសអាចខ្ពស់ជាងនេះព្រោះការផ្ទុះនោះខ្លាំងណាស់។ នៅពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត លោក ( Attaullah Khogiani )បាន បញ្ជាក់អះអាងពីឧប្បត្តិហេតុនេះប៉ុន្តែមិនបានផ្តល់ឱ្យនូវព័ត៌មានពិស្តារទេ ដោយនិយាយថា វាលឿនពេក ដែលបង្ហើបឱ្យដឹងនូវព័ត៌មានលម្អិត ស្តីពីការខូចខាត ឬ បែបផែននៃការវាយប្រហារនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)