កូរ៉េខាងត្បូងធ្វើវេទិកាសេដ្ឋកិច្ចជាមួយរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — អង្គភាពពាណិជ្ជកម្មរដ្ឋរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងរុស្ស៊ី​បានធ្វើវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី។

តាមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ(KITA) បានឱ្យដឹងថា កិច្ចពិគ្រោះយោបល់​សេដ្ឋកិច្ច​កូរ៉េខាងត្បូង-រុស្ស៊ី ត្រូវបានគេធ្វើឡើង​នៅក្នុងទីក្រុងកំពង់ផែ វ្ល៉ាឌីវ៉ូស្តុក ភាគខាង​កើត​បំផុតរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ដោយនាំមកនូវពួកពាណិជ្ជករ និងអ្នកនយោបាយ ប្រមាណ២០០នាក់ មកពីប្រទេសទាំងពីរ។

កិច្ចពិគ្រោះយបល់នេះ ដែលត្រូវបានគេធ្វើឡើងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចភាគ​ខាងកើត នឹងធ្វើជាប្រធានដោយ KITA ហើយនិងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម របស់​សហព័ន្ធរុស្ស៊ី​ បានផ្តោតទៅលើវេទិកានៃការបង្កើតនានា សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី​នៅក្នុងផ្នែកមុខរបរកម្មចំនួន៩​ ដោយរួម មាន៖ ការស្ថាបនានាវា ឧស្ម័ន ផ្លូវដែក អគ្គិសនី និង​កសិកម្ម។
នៅក្នុងការថ្លែងនៅឯពិធីបើកមួយ ប្រធាន KITA លោក Kim Young-joo បានគូស​បញ្ជាក់ពីសារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការអភិវឌ្ឍនៅភាគខាងកើតបំផុត​របស់ប្រទេសរុស្ស៊ី។

លោក គីម បាននិយាយថា នៅភាគខាងកើតបំផុតនេះ មានការទាក់ទាញមួយសម្រាប់​គោលដៅ ​វិនិយោគិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសកូរ៉េខាងត្បូង និងរុស្ស៊ី​នឹងក្លាយ​ជា​ដៃគូដ៏ល្អបំផុត សម្រាប់ការអភិវឌ្ឍនៅតំបន់ខាងកើតបំផុតនេះ ខណៈដែលកិច្ចសហប្រតិ​បត្តិការ​របស់ពួកគេស្ថិតនៅក្នុង វិស័យទាំង៩នេះឱ្យកាន់តែស៊ីជម្រៅ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )