ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម យន្ត មីន ចុះពិនិត្យស្ថានភាពផ្លូវដីក្រហមមួយខ្សែ បែកចេញពីផ្លូវជាតិលេខ៤ តភ្ជាប់មកក្រុងព្រះសីហនុ ដែលគ្រោងចាក់បេតុង

AKP ព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមដំណើរដោយមន្ត្រី ជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពផ្លូវដីក្រហមមួយខ្សែ បែកពីផ្លូវជាតិលេខ៤ តភ្ជាប់ មកក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលគ្រោងនឹងចាក់បេតុង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ ងូ សុមុនី