សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៃប្រទេសអាស៊ាន-ចិន អញ្ជើញដាំដើមឈើ ជាលក្ខណៈមិត្តភាព ក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ –ក្នុងខណៈដែលដឹកនាំ​គ​ណៈ​ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិព័រណ៍​ចិ​ន​-​អា​ស៊ា​នលើកទី១៥ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិននោះ នាល្ងាចថ្ងៃអង្គារ​០២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រា​ជាណាចក្រកម្ពុជា ដោយមាអញ្ជើញចូលរួមរបស់ ឯកឧត្តម Han Zheng ឧបនាយករដ្ឋមន្រ្តី មាជិកការិយា​​ល័យនយោបាយ និងជាគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុ នីស្តចិន, ឯកឧត្តមអនុប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រ និងគណៈប្រតិភូនៃប្រទេសអាស៊ាន-ចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាំដើមឈើជាលក្ខណៈមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់ស្វយ័តជន ជាតិជ័ងក្វាស៊ី ដែលជាផ្ទះសំណាក់រដ្ឋរបស់តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។ នេះបើយោង តាម​ប្រ​​ភព​ពីទូរទស្សន៍ជាតិកម្ពុជា(TVK)

​ ​មេដឹកនាំនៃប្រទេសអាស៊ាន ចិន បានចាត់ទុកការដាំដើមឈើនេះគឺជានិម្មិតរូបនៃកាជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ រវាងអាស៊ានចិន ក៏ដូចជាការជំរុញកំណើ​​ពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីទាំងមូ​​ផងដែរ។

បន្ទាប់មកនៅក្នុងរាត្រីថ្ងៃដដែលនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈ​ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានញ្ជើ ទស្សនាពិព័រណ៍វប្បធម៌ចិនអាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត Fantawild Asian Legend ក្នុងទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​ និង​គណៈប្រតិភូទាំងអស់ បានទស្សនាយ៉ាងយកចិត្តទុកដាក់ នូវរចនាបថនៃសួនកម្សាន្ត Fantawild Asian Legend ក្នុងនោះអ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុប​​តែងនូវក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺក្នុងគោ​​បំណងនៃសួនកម្សាន្តនេះ គឺដើម្បីបង្ហាញ ពីរ្យធម៌និងទំនៀបទម្លាប់ ប្រពៃណី សាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន កាលពីអតីតកាល និង បច្ចុប្បន្នកាល ដើម្បីឱ្យមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ។

គូសបញ្ជាក់ដែរថា នៅក្នុងពិធីនោះដែរ សម្តេចតេជោ និងគណៈប្រតិភូបានអញ្ជើញទស្សនា នូវផ្ទាំងឯកសារគំនូជីវចល 3D មានរយៈ​ពេល១៣នាទី ស្តីពី សកម្មភាពនៃការកសាងអាណា ចក្រអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា ដែ​រៀបចំយ៉ាងសម្រិតសម្រាំង យ៉ាងល្អឥតខ្ចោះពី អ្នកដឹកនាំរឿងរបស់ប្រទេសចិន។ សម្តេចតេជោនាករដ្ឋមន្រ្តីបានចាត់ទុកថា នេះគឺជាស្នាដៃ សិល្បៈ​ថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍ ពីសំណាក់មនុស្សជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញរបស់ព្រះ រាជាណាចក្រកម្ពុជា។

បើតាមការអះអាងពីមន្រ្តីថែរក្សាសួនកម្សាន្តបានឱ្យដឹងថាសួននេះទើបនឹងកសាងថ្មីបន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រ​​ណ៍អាស៊ាន-ចិន លើកទី១៥នេះទៅ សួននេះនឹងបើកឱ្យប្រជាជនចិ ក៏ដូចជាភ្ញៀវទេស​​​ជាតិ អន្តរជាតិ ចូលទស្សនាកម្សាន្ត ព្រោះថា ទីនេះមានភាពទាក់​ទា​ញ​​ខ្លាំងណាស់សម្រាប់ប្រាជនចិន និងភ្ញៀវទេសចរអន្តរជាតិនានា ដែលទៅកម្សាន្តប្រទេចិន ពិសេសតំបន់ស្វ​​យ័ត​ជនជាតិជ័ងក្វាងស៊ី៕

ដោយ ជឹម ណារី