សម្ដេចតេជោគាំទ្រក្រុមហ៊ុនទាំងចាស់ទាំងថ្មីរបស់ប្រទេសចិន ដែលមានបំណងវិនិយោគ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់អំ​ពី​​ការគាំទ្រចំពោះ ក្រុមហ៊ុនទាំងចាស់ទាំងថ្មីរបស់ប្រទេសចិន ដែលមានបំណងវិនិយោគ​នៅ ​ក​ម្ពុ​​ជា​​​ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ ក្នុងការ​វិនិ​យោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចបានបញ្ជាក់ថា ការលើកឡើង​របស់ស​ម្ដេ​​ច​​តេជោ ត្រូវបានធ្វើឡើងក្នុងខណៈដែលសម្ដេចបានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗក្នុងប្រទេ​ស​ចិនចំ​នួ​ន​៨ ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃអង្គារ​០២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង​ណាន​នី​ង​ ប្រទេសចិន ដែលក្នុងនោះ មាន 1Xiaomi Corporation, 2Zhejiang Geely Holding Grou, 3​​​​CHINT Group Co., Ltd, 4Dongming Petrochemical Group, 5Futong Group Co., Ltd, 6Hollry Group, 7ENN Group Holding Limited, និ8China Minseng Investment group​។​ ក្រុមហ៊ុនទាំងនេះស្ថិត ក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ដែលក្នុងនោះគឺមានក្រុមហ៊ុន​ភាគ​ច្រើ​ន​បាននិងកំពុងវិនិ យោគនៅក្នុងប្រទេសកម្ពុជា បានជាង១០ឆ្នាំមកហើយ លើវិស័យជាច្រើ​ន ​​​ដូចជា កសិកម្ម, កំពង់ផែ, ថាមពល, វារីអគ្គសនី។

ក្នុងជំនួបជាមួយ​សម្តេច​តេជោ​នាយ​ក​រដ្ឋ​ម​ន្ត្រី​ ​តំណាងក្រុមហ៊ុនទាំងអស់សុទ្ធតែបាន សម្តែងនូវភាពរីករាយនិង មានការកក់ក្តៅ ចំពោះ​វត្ត​​មាន​របស់សម្តេចតេជោដែលបាន អញ្ជើញចូលរួមក្នុងពិធីសម្ពោធពិព័រណ៍អាស៊ានចិន និងបន្ត​ការ​គាំទ្រ​​លើកទឹកចិត្តដល់ពួកគេ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

ដោយ ជឹម ណារី