សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីចិន នៅទីក្រុងណាននីង

AKP ណាននីង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តី សមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ខណៈសម្តេចដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិព័រពាណិជ្ជកម្មអាស៊ានចិនលើកទី១៥ នៅទីក្រុងណាននីង ប្រទេសចិន។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា