អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមសម្អាតអនាម័យ និងបរិស្ថាននៅក្នុងក្រុងបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ — នៅថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូល រួមសម្អាតអនាម័យ និងបរិស្ថាននៅក្នុងក្រុងបាត់ដំបង ជាមួយតំណាងក្រុមហ៊ុនខ្មែរ ប៊ើវើរីជឺស(Khmer Beverages)។

ក្នុងឱកាសនោះ ហ៊ុនខ្មែរប៊ើវើរីជឺស បាននាំយករថយន្តសម្អាតទីក្រុង ចំនួន០២គ្រឿង មកប្រគល់ជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងបានធ្វើការសាកល្បង បោសសំអាតតាមផ្លូវសាធារណៈនានា ក្នុងក្រុងបាត់ដំបងផងដែរ។​
ឯកឧត្តម ងួន រតនៈ បានថ្លៃងអំណរគុណដល់ ក្រុមហ៊ុនខ្មែរប៊ើវើរីជឺស ដែលបានចូល រួមចំណែកក្នុងការថែរក្សាបរិស្ថានក្នុង ខេត្តបាត់ដំបង និងបានសំណូមពរឱ្យប្រជាពលរដ្ឋក្នុង ខេត្តទាំងអស់រួមគ្នាសំអាតអនាម័យ និងបរិស្ថានជាប្រចាំ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលសាលាខេត្ត)