សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមមេដាយមាសកីឡាបាល់បោះ នៃព្រឹត្តិការណ៍កីឡា មហាជនរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមបាល់បោះសកលវិទ្យាល័យអាស៊ីអឺរុបដណ្តើមបានមេ ដាយមាស អមដោយពានរង្វាន់១ លើប្រភេទកីឡាបាល់បោះ នៃព្រឹត្តិការណ៍កីឡាមហាជនរាជធានីភ្នំពេញ ក្រោយពីបានយក ឈ្នះនៅប្រកួតទី៣របស់ខ្លួនជាមួយក្រុម សាលាអន្តរទ្វីបអាមេរិកាំង នៅក្នុងលទ្ធផល បច្ចេក ទេស ៩៤ទល់៤៤ កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីលានវិទ្យាល័យ ជា ស៊ីម បឹងកេងកង។

ក្រុមអាស៊ីអឺរ៉ុប ដែលឈ្នះ៣ប្រកួតជាប់ៗគ្នាបានធ្វើឱ្យក្រុមនេះគ្រងម្ចាស់តំណែងជើង ឯកនៃព្រឹត្តិការណ៍ កីឡាមហាជនរាជធានីភ្នំពេញឆ្នាំនេះតែម្តង ដែល២ប្រកួតកន្លងមក អាស៊ី អឺរ៉ុប យកឈ្នះក្រុមវិទ្យាស្ថាន CamEd កាលពីប្រកួតទី១ និងបន្តយកឈ្នះជាមួយក្រុមវិទ្យា ល័យព្រះស៊ីសុវត្ថិ នៅប្រកួតទី២។ ចំពោះចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាស្ថាន CamEd ក្រោយពីបានយកឈ្នះក្រុមបាល់បោះវិទ្យាល័យព្រះស៊ីសុវត្តិ ដោយលទ្ធផលពិន្ទុ ៦៦ទល់៤៨។

លោក ពៅ ហុក ប្រធានប្រតិភូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរុប បានឱ្យដឹងថា នេះគឺជាសមិទ្ធផលថ្មីមួយ ទៀតរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលកើតចេញពីការខិតខំ អស់ពីសមត្ថភាពរបស់កីឡាករ ក្រោមការលើកទឹកចិត្តពីថ្នាក់ដឹកនាំរបស់ខ្លួន ដែលទាំងអស់ នេះគឺជាកម្លាំងចិត្ត ក្នុងការឈានទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាសិស្ស-និស្សិត ឧត្តមសិក្សា នាពេលខាងមុខនេះជាបន្តទៀត។ បន្ទាប់ពីឈ្នះពានមហាជន រាជធានីភ្នំពេញក្លិប សាកលវិទ្យាល័យអាស៊ីអឺរុប បានត្រៀម៦ប្រភេទវិញ្ញាសាផ្សេងទៀតចូលរួមប្រកួតកីឡា សិស្ស និស្សិតឧត្តមសិក្សា ឆ្នាំ២០១៨-២០១៩ នាពេលខាងមុខ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាមហាជនរាជធានីភ្នំពេញ ឆ្នាំ២០១៨នេះ ក្រៅពីដាក់ឱ្យ ប្រកួតលើប្រភេទ កីឡាបាល់បោះនេះ ក៏មាន៥ប្រភេទកីឡាផ្សេងទៀតដែរ ដូចជាកីឡាបាល់ ទាត់បាល់ទះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ៕

ដោយ ហេង ណាលីន