ក្រសួងកសិកម្មស្វែងរកវិធីសាស្ត្រដើម្បីជំរុញផែនការនាំចេញអង្ករឲ្យបានមួយលានតោន

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក អ៊ឹម ភិរក្សនារីរតនះ

ភ្នំពេញ ៖ ក្រសួងកសិកម្មបន្តស្វែងរកវិធីសាស្ត្រនានាបន្ថែមទៀតដើម្បីជំរុញផែនការនាំចេញ​​អង្ករឲ្យបានមួយលានតោនឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្រសួងនឹងពង្រឹងកិច្ចសហការជាមួយនឹងវិស័យឯកជន ដើម្បីធ្វើយ៉ាងណាឲ្យមានការជំរុញនាំចេញអង្ករបានកាន់តែច្រើន ពោលគឺឲ្យបានមួយលានតោនសម្រាប់ទីផ្សារនៅក្រៅប្រទេស ។

ឯកឧត្តមបញ្ជាក់ថា ឆ្នាំ២០១៨នេះកម្ពុជានឹងមិនអាចសម្រេចបំណងនាំចេញអង្ករអោយបាន១លានតោននោះទេ បើទោះបីជាបច្ចុប្បន្ន កម្ពុជាមានទីផ្សារនាំចេញអង្ករទៅក្រៅប្រទេសមានចំនួនច្រើនគួរសមកដោយ ដោយសារតែមានបញ្ហារំាងស្ទះជាច្រើន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា ក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ ២០១៨ នេះ អង្ករកម្ពុជាដែលបាននាំចេញទៅទីផ្សារក្រៅប្រទេស មានចំនួន ៤៤.៥៥៨ តោន ទៅកាន់៥៩ប្រទេស គឺថយចុះ ជាង២៦ ភាគរយ បើធៀបនឹងរយពេលដូចគ្នាកាលពី ឆ្នាំ២០១៧។ នៅខែសីហា ឆ្នាំ២០១៧អង្ករកម្ពុជា ត្រូវបាននាំចេញ មានចំនួន ៥៦.២៧៤ តោន៕