ឯកឧត្តម ខៀវ កាញារីទ្ធ ជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ពិនិត្យការអនុវត្តការងារ និងលើកទិសដៅអនុវត្តបន្ត

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបប្រជុំជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញ នៃក្រសួងព័ត៌មាន ដើម្បីពិនិត្យកិច្ចការងារអនុវត្តកន្លងមក និងដាក់ទិស ដៅផែនការសកម្មភាព សម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍ នៅអាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា