អ្នកនេសាទមីយ៉ាន់ម៉ា ១១នាក់ដែលជាប់ឃុំឃាំងនៅឥណ្ឌាធ្វើមាតុភូមិនិវត្តន៍

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — តាមការផ្សាយព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃចន្ទឱ្យដឹងថា អ្នកនេសាទមីយ៉ាន់ម៉ា ១១នាក់ដែលជាប់ឃុំឃាំងក្នុងប្រទេសឥណ្ឌា ពីបទរំលោភលើច្បាប់ប្រទេសនេះត្រូវបានគេធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញដែលបានមកដល់នៅឯព្រលានយន្តហោះអន្តរជាតិ យ៉ានហ្គន កាលពីយប់ថ្ងៃអាទិត្យ ។

កម្មករសមុទ្រមីយ៉ាន់ម៉ានេះត្រូវបានគេបញ្ជូនត្រឡប់មកវិញពីជំរំ Open Distress របស់ឥណ្ឌាបន្ទាប់ ពីមានការពិនិត្យផ្ទៀងផ្ទាត់ថា ជាពលរដ្ឋមីយ៉ាន់ម៉ា ដោយភាគីមីយ៉ាន់តាមរយៈកិច្ចចរចាកុងស៊ុល ។

ការវិលត្រឡប់មកវិញពួកកម្មករសមុទ្រមីយ៉ាន់ម៉ា១១នាក់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងដែលមានជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាល ដោយតម្លៃយន្តហោះត្រូវបានផ្តល់ឱ្យដោយពួកអ្នកដែលមកជូនពរសព្ទសាធុការ ។

ពួកអាជ្ញាធរមីយ៉ាន់ម៉ា បានធ្វើកិច្ចចរចាជាមួយប្រទេសឥណ្ឌាសម្រាប់ការវិលត្រឡប់មកវិញនៃពួកអ្នកនេសាទដូចគ្នានេះ ចាប់តាំងពី៣ឆ្នាំកន្លងមកហើយ ដោយនាំត្រឡប់មកវិញអ្នកនេសាទ២៧២នាក់ក្នុងឆ្នាំ ២០១៦ , ១៣៣ នាក់ក្នុងឆ្នាំ ២០១៧ នឹង៤៤នាក់ក្នុងឆ្នាំ ២០១៨ គិតមកដល់ខែកញ្ញា៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )