សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់ អាស៊ីអាគ្នេយ៍

AKP ណាននីង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សា ការងារជាមួយលោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នារសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខណៈសម្តេចនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិព័រណ៌ពាណិជ្ជកម្ម អាស៊ាន-ចិន នៅទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ។

រូបថត៖ ហ្វេសបុកសម្តេចនាយករដ្ឋមន្រ្តី