សម្តេចតេជោនាយករដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្ស កុម្មុយនីស្តចិន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ –នៅមុនពិធីលៀងសាយភោជន៍ ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិព័រណ៍ចិន-អា​ស៊ា​នលើកទី១៥ នៅ​ទីក្រុងណានីង សាធារ​ណ​​រដ្ឋ​ប្រជាមានិចិននោះ នាល្ងាចថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានញ្ជើ​​​ជួប​ពិ​ភា​ក្សាការងារជាមួយឯកឧត្ដម លូ ស៊ីនសឺ (Lu Xinshe) លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជន ជាតិជ័ងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុរបស់សម្ដេចតេជោបានសរសេរថា ឯកឧត្ដម លូ ស៊ីនសឺ (Lu Xinshe) បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា​ដែលបានដឹក​នាំគណៈប្រតិភូ អញ្ជើញចូលរួមពិព័រណ៍ចិនអាស៊ាន លើកទី១៥ នៅទីក្រុង ណាននីង។ ពិព័ណ៍ចិនអាស៊ានឆ្នាំ២០១៨នេះ មានស្តង់ពិព័រណ៍ចំនួនជាង .៦០០ស្តង់ និងក្រុមហ៊ុនជាង៧.០០០ក្រុមហ៊ុនចូលរួម។ ក្នុងនាមប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ឯកឧត្ដម ក៏បាន​ចូល​​រួមផ្តល់ជូននូវ​អង្ករផ្កាម្លិះ ដែលមានតម្លៃ១លានដុល្លាអាម៉េរិក ជូនដល់ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ឯកឧត្ដម លូ និងប្រជាជន​​តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលបានឧបត្ថម្ភអង្ករតម្លៃ ១លានដុល្លារអាម៉េរិក ដល់ កម្ពុជា​ ​សម្ដេច​បានមានប្រសាសន៍ថា ក្នុងនាមសម្តេចផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចនឹង​​អង្ករទាំងនេះជូនទៅកាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាពមនុស្សធម៌ជាពិសេស សម្រា​​​ប់ជួយជនរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់៕

ដោយជឹម ណារី